សារៈសំខាន់នៃការពិនិត្យអេកូផ្ទៃពោះនៅត្រីមាសទី១
PUBLISHED DATE : DECEMBER 3 2023

សារៈសំខាន់នៃការពិនិត្យអេកូផ្ទៃពោះនៅត្រីមាសទី១
👉នៅពេលដែលបាត់រដូវដំបូង ហើយធ្វើការតេស្តទឹកនោមឃើញថាមានផ្ទៃពោះភ្លាម ស្រីគួរតែទៅពិនិត្យអេកូផ្ទៃពោះអោយបានកាន់តែឆាប់កាន់តែល្អ ដើម្បីអោយគ្រូពេទ្យជំនាញអេកូសាស្រ្តពិនិត្យមេីល៖

•  ដើម្បីកំណត់ទីតាំងនៃថង់កូន(កូនក្នុង ឬក្រៅស្បូន) និងចំនួនទារកមួយ ឬភ្លោះ។
•  កំណត់នូវភាពលូតលាស់នៃគក៌(តើកូនមានចង្វាក់បេះដូងដែរទេ ដើម្បីបញ្ជាក់ថាកូនមានជីវិត ព្រមទាំងការវិវត្តន៍របស់គភ៌)
•  ចន្លោះពី ១១សប្តាហ៏ (ទារកអាចមានប្រវែង 45mm ទៅ 84 mm)ទៅ ១៣សប្តាហ៏ ៦ថ្ងៃ។

👉ការពិនិត្យអេកូកូននៅតំណាក់កាលនេះមានប្រយោជន៍ណាស់ ព្រោះដើម្បី៖Photo 2021 05 06 17 04 17

•  កំណត់ថ្ងៃគ្រប់ខែកូនអោយបានច្បាស់ និងមានកំរិតល្អៀងតិចបំផុត។
•  វាស់នូវកម្រាស់កញ្ចឹងកកូន ដើម្បីស្វែងរកភាពមិនប្រក្រតីកុមារ (Trisomy 21 ឬ ជម្ងឺ  Down Syndrome ) និងភាពមិនប្រក្រតី មួយចំនួនផ្សេងទៀតដែលស្តែងចេញឡើងដូចជា ទារកអត់ លលាក្បាល ជញ្ជាំងពោះបិទមិនជិត អវយៈវៈខុសប្រក្រតី។ល។ 

✅ដូចនេះការពិនិត្យអេកូផ្ទៃពោះ នៅត្រីមាសទី១ ពិតជាមានសារៈសំខាន់ និងដើម្បីបញ្ជៀសផុតពីបញ្ហាផ្សេង ព្រមទាំងរបៀបថែទាំផ្ទៃពោះអោយបានល្អពីក្រុមគ្រូពេទ្យជំនាញ ចៀសផុតពីការរលូតកូនដោយចៃដន្យផងដែរ។
#chhourysengclinic

OTHER ARTICLES